khmer eng
  • សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្តនិងការផ្ទេរមុខការទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤:00នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមទទួលបន្ថែមចំណេះដឹងទុកជាជំនួយស្មារតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានីខេត្តនិងការផ្ទេរមុខការទៅរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាព ឯឧ ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ដោយមានការចូលរួមពី ឯឧ ប្រធានក្រុមប្រឹក្សារាជធានីខេត្តទាំង២៥ ឯឧប្រធាន អនុប្រធានកម្រងទាំង៥ ឯឧប្រធានអនុប្រធានគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព គ្រូឧទ្ទេសនាម គជអប សាលាជាតិរដ្ឋបាលមូលដ្ឋាន និងអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិសរុបចំនួន៥០នាក់។ ក្នុងឱកាសនោះឯឧប្រធានសមាគមជាតិ បានសំណូមពរលើកទឹកចិត្តសូមពង្រឹងការងារអភិបាលកិច្ចល្អ ជាស្នូលគឺ ត្រូវតាមដាន ត្រួតពិនិត្យវាយតម្លៃ ចំណុចខ្លាំងចំណុចខ្សោយ និងបន្ត សហប្រតិបត្តិការរួមគ្នាដោះស្រាយកិច្ចការចាំបាច់ ស្របតាមការកំណត់នៃច្បាប់ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក